ខេត្តព្រះសីនហុ៖ ប្រិយមិត្តពិតជាបានស្គាល់ហើយតារាស្រី ពហុ ជំនាញ
គឺអ្នកនាង ខាត់ សុឃីម ។
សព្វថ្ងៃនេះអ្នកនាងមមាញឹកណាស់ជាមួយការងារសិល្បះក៌ដូចជា កម្មវិធីមង្គលការ
និងពិធីផ្សេងទៀតៗ។ យ៉ាងណាមិញអ្វីដែលភ្ញាក់ផ្អើលនោះ ព្រឹកថ្ងៃទី១ កុម្ភៈ
តារាចម្រៀងអ្នកនាង ខាត់ សុឃីម
បានប្តកាសអោយដឹងពីគម្រោងបើកលក់ដីឡូតិ៍របស់ខ្លួនគួរអោយ
ភ្ញាក់ផ្អើលនៅលើទឹកដីខេត្តព្រះសីហនុ។ យ៉ាងណាមិញគម្រោងនេះ
មិនមែនអ្នកនាងផ្ដាច់មុខភាគហ៊ុនតែម្នាក់ឯងនោះ ដោយមានដៃគូភាគហ៊ុន២រូបទៀត
គឺតារាចម្រៀង លោក ឆាយ វិរៈយុទ្ធ និងម្ចាស់ក្រុមហ៊ុន GM សហការផងដែរ។
យ៉ាងណាមិញអ្នកនាង ខាត់ សុឃីម មានភាគហ៊ុន 25% លោក ឆាយ វីរះយុទ្ធ 25%
និងម្ចាស់ក្រុមហ៊ុន GM 50% ផងដែរ ។ ក្នុងនោះអ្នកនាងបញ្ចាក់ថានេះជាគំរោទី១
របស់អ្នកនាង ដោយវិនិយោគដីចំនួន ៧០០ឡូតិ៍
តែអ្វីគួរកត់សំគាល់នោះគឺទើបតែបើកថ្ងៃនេះតែអ្នកនាងលក់អស់ ជាង២០០ឡូតិ៍បាត់ទៅ
ហើយ ព្រោះតែមូលហេតុនេះទើបធ្វើអោយអ្នកនាងមានទំនុកចិត្តកាន់តែខ្លាំង
សម្រាប់អាជីវកម្មដីឡូតិ៍បើកឆាករបស់ខ្លួន។ អ្នកនាងថា
គម្រោងនេះមានផ្ទៃដីសរុបជាង ១០ហិកតា ហើយក៍ចំណាយដើមទុនមិនតិចនោះដែរ
ទម្រាំឈានដល់ការចាប់ដីគ្នាធ្វើពិធីបើកសម្ពោធ។
ដូចនេះអ្នកនាងសូមអគុណយ៉ាងខ្លំាងដល់បងប្អូនដែលគំាទ្រសំរាប់គំរោងមួយនេះ